• Latest
  • Trending
សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»

សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»

May 27, 2022
ឯកឧត្តម ឃឹង សារ៉ាត់ អញ្ជើញអមដំណើរ ឯកឧត្តម ម៉ក់ ជីតូ កាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង

ឯកឧត្តម ឃឹង សារ៉ាត់ អញ្ជើញអមដំណើរ ឯកឧត្តម ម៉ក់ ជីតូ កាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង

June 6, 2023
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

June 4, 2023
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន៨០នាក់!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន៨០នាក់!

May 29, 2023
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ អតីតសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ អតីតសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

May 27, 2023
ចោរលួចម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ចោរលួចម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

May 24, 2023
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ព្រមទាំង សប្បុរសជន នានា!

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ព្រមទាំង សប្បុរសជន នានា!

May 15, 2023
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិ ក្នុងថ្ងៃនេះ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិ ក្នុងថ្ងៃនេះ

May 13, 2023
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សៀង ឆាង និង លោកស្រី!

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក សៀង ឆាង និង លោកស្រី!

May 6, 2023
គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !

គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !

April 29, 2023
ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

April 26, 2023
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលមានជំងឺប្រចាំកាយ ត្រូវព្យាបាលដោយវះកាត់ នាពេលកន្លងមក!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលមានជំងឺប្រចាំកាយ ត្រូវព្យាបាលដោយវះកាត់ នាពេលកន្លងមក!

April 24, 2023
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច

April 23, 2023
wps168.org
Tuesday, June 6, 2023
ទំនាក់ទំនង
ផ្សព្វផ្សាយពាណិច្ចកម្ម
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • ព័ត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្បៈកំសាន្ត
  • សុខភាព និង សម្រស់
  • ទំនាក់ទំនង
  • ផ្សព្វផ្សាយពាណិច្ចកម្ម
No Result
View All Result
wps168.org
No Result
View All Result

សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»

by Nhoeb Sreynich
May 27, 2022
in ព័ត៌មានសេដ្ឋកិច្ច
0
សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០២២៖ ស្រប​​តាមការ​ប្តេជ្ញា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ យុទ្ធ​នា​ការ​លើ​បណ្តាញ​សង្គម​មួយ​ដែល​ត្រូវ​បាន​ស្គាល់​ថា​​​ «ខ្ញុំ​សន្សំ» ឬ «iSave»​​ ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ប្រសិទ្ធភាព​ថាម​ពល។ តាម​រយៈ​ការ​ស្វែង​យល់​និង​អនុវត្ត​ទម្លាប់​ងាយ​ៗ​ អ្នក​ប្រើប្រាស់​តាម​ផ្ទះ​និង​ម្ចាស់​អជីវកម្ម​នឹង​អាច​កាត់​បន្ថយ​​ការ​ប្រើប្រាស់​ថាម​ពល​ ចំណេញ​ថវិកា និង​​រួម​ចំណែក​បង្កើត​បរិស្ថាន​​ប្រកប​ដោយ​សុខភាព​។​ «ខ្ញុំ​សន្សំ»​ នឹង​ត្រូវ​​ដាក់​ឲ្យ​ដំណើរ​ការ​រយៈពេល​ ៥ខែ​ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កញ្ញា ឆ្នាំ​២០២២។​

YOU MAY ALSO LIKE

រង្វាន់ឡានឈ្នះពិតៗ!ស្រីស្អាតម្នាក់ពិតជាសំណាងណា ស់កោសគ្រីមព្យាលបាលមុខodoគ្រួសារកក់ក្តៅត្រូ វរង្វាន់ឡានព្រុសមួយគ្រឿង

ពិតកាក់កបណាស់! ថៅកែ ភី.វ៉ាយម៉ាត ដឹកដៃនាយ ផាន រ៉ុង សម្ភោធសាខាថ្មីលើទឹកដីក្រុងដូនកែវ

​កិច្ច​ផ្តួច​ផ្តើម​មួយ​នេះ​មាន​គោល​បំណង​ពន្លឿន​ការ​ផ្លាស់​ប្តូរ​​ក្នុង​​ប្រទេស​កម្ពុជា​ក្នុង​ការ​ធន់​ទៅ​នឹង​អាកាស​ធាតុ កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ក្នុង​ការចូល​រួម​ចំណែក​​កាត់​បន្ថយ​​ការ​បំពុល​ជា​សកល​ ទៅ​តាម​លទ្ធភាព​និង​ធន​ធាន​របស់​ខ្លួន​។​ កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​​ដែល​ជា​ត្រីវិស័យ​ដឹក​នាំ​ប្រទេស​ទៅ​កាន់​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព​កាបូន​​ទូទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០៥០។ត្រូវ​បាន​គាំទ្រ​ដោយ ការិយាល័យ​ Foreign Commonwealth and Development Office (FCDO)របស់រដ្ឋាភិបាលចក្រភពអង់គ្លេស យុទ្ធនាការ «ខ្ញុំ​សន្សំ» ត្រូវ​បាន​រៀប​ចំ​ដោយក្រុម​ហ៊ុន​​ Carbon Trust ដែល​ជា​ផ្នែក​មួយ​នៃកម្មវិធី​កាត់​បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន​ និង​អនុវត្ត​ដោយ​ដៃ​គូ រួម​មាន​ ស៊ី អ៊ិនវេសមិន ដែល​ជា​សហគ្រាស​សង្គម​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា។​

លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំកម្ពុជាបាន​មាន​ប្រសាសន៍​ថា៖ «ការ​ផ្លាស់​ប្តូរ​របត់​ទៅ​កាន់​ថាម​ពល​ស្អាត​ដែល​ដើរ​ទន្ទឹម​គ្នា​នឹង​ប្រសិទ្ធ​ភាព​ថាម​ពល​​​ក្លាយ​ជា​វិធីសាស្ត្រ​​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ធានា​នូវ​​សន្តិសុខ​អាកាស​ធាតុ​និង​ថាមពល​ និង​ភាព​រុងរឿង​​សម្រាប់​ប្រទេស​កម្ពុជា​និងពិភព​លោក​ទាំង​មូល​»។​​លោក​ជំទាវ​បាន​បន្ត​ថា​៖ «សន្និសីទក្រុងប៉ារីសលើកទី២៦ របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបាន​ទទួល​ភាព​ជោគជ័យ​ដ៏​ធំមួយ​នៅ​ក្នុងទីក្រុង​ ក្លាសហ្គូ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​ពី​ភាគី​ចំនួន​ ១៩៧ភាគី​បាន​យល់​ព្រម​​នៅ​ក្នុង​កតិកាសញ្ញា​អាកាស​ធាតុទី​ក្រុង​ក្លាសហ្គូ មូលមតិគ្នា​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​សកម្ម​ភាព​លើ​អាកាស​ធាតុ​។ ដើម្បី​បន្ត​ភាព​ជោគជ័យ​មួយ​នេះនៅ​ក្នុង​ឆ្នាំ​២០២២ និង​ឆ្លើយ​តប​នឹង​គោល​ដៅ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ការ​ផ្លាស់​ប្តូរជា​សកល​ក្នុង​ការ​ប្រើប្រាស់​ថាម​ពលស្អាត​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិ​ត​ជា​មាន​ការ​ចាំបាច់​ខ្លាំង​ណាស់​។ នៅស្ថានទូត​អង់គ្លេស​ប្រចាំកម្ពុជា ពួក​យើង​ពិត​ជា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​បន្ត​ការ​គាំទ្រ​របស់​យើង​ទៅលើ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សម្រាប់​សន្តិសុខ​ថាម​ពល​នៅ​ថ្ងៃ​នេះ​និង​នា​ពេល​អនាគត​»។

«ខ្ញុំ​សន្សំ​» មាន​គោល​បំណង​​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​​សហគ្រិនជា​ស្រ្តី យុវជន និង​ សាធារណៈជន​អំពី​ការ​ប្រើប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​​។ តាម​រយៈ​ទំព័រ​របស់​ខ្លួន​ «ខ្ញុំ​សន្សំ​» នឹង​ផ្តល់​​វិធី​សាស្ត្រ​ងាយ​ៗ​ សាមញ្ញ ក៏​ដូច​ជា​ព័ត៌មាន​​នានា ដែល​អាច​ឲ្យ​ប្រជា​ជន​តាម​ផ្ទះឬ​សហគ្រិន​​អាច​ប្រើប្រាស់ជា​ក្បួន​ណែនាំ​ស្តីពី​​ការ​ប្រើប្រាស់​និង​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃទាក់​ទង​នឹង​ថាម​ពល​​ មាន​ដូចជា​៖ពន្យល់ពី​និយមន័យ​នៃ​ប្រសិទ្ធភាព​ថាម​ពល​ ជាមួយ​នឹង​ឧទាហរណ៍

  • ពន្យល់ពីសារៈសំខាន់នៃការលាងសម្អាតម៉ាស៊ីនត្រជាក់ និងរបៀបដែលវាអាចកាត់បន្ថយការប្រើប្រាស់ថាមពល
  • កំណត់អេក្រង់កុំព្យូទ័រទៅជា sleep mode ឬបិទកុំព្យូទ័រឱ្យបានត្រឹមត្រូវពេលមិនប្រើ
  • ចែករំលែកគន្លឹះក្នុងការសន្សំសំចៃ​ថវិកា​តាមរយៈការទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬសម្ភារៈការិយាល័យដែលមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល
  • ប្រើបន្ទះថាមពលឆ្លាតវៃដែលអាចរកឃើញនៅពេលដែលឧបករណ៍ស្ថិតនៅក្នុង​ standby mode
  • កាត់បន្ថយថាមពលដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។

«ខ្ញុំ​សន្សំ» ក៏នឹងដើរតួជា​វេទិកា​មួយ​ដែល​ដៃ​គូនានា​ក្នុង​ប្រទេស​កម្ពុជាដូចជា​ ស៊ី អ៊ិនវេសមិន​ជា​ដើម​ ក្នុង​ការ​ ​អាច​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង បច្ចេកវិទ្យា និង​ គំនិតៗ​ថ្មី​ទាក់​នឹង​ប្រសិទ្ធភាព​ថាម​ពល​ ទៅ​ដល់​សហគមន៍​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជាដែលធ្វើអាជីវកម្មដែលពឹងផ្អែកលើអគ្គិសនីក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ​។

ការរកឃើញពីការពិភាក្សាក្រុមជាមួយ​ក្រុម​គោល​ដៅ ​(FGD) ដែលត្រូវបានដំណើរការនៅ​មុន​ពេល​នៃ​ការ​បង្កើត​យុទ្ធនាការ​នេះ បានបង្ហាញថា បើ​ទោះបី​ជា​ពាក្យថា «ប្រសិទ្ធភាពថាមពល» គឺហាក់​នៅតែ​អ្វី​ដែល​ថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន វាក៏​នៅ​មានឱកាសដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ​ ដោយ​ការ​ចាប់​ផ្តើម​ពី​គំនិតដែល​ងាយ​យល់ជាង​នេះ​គឺ «ការសន្សំថាមពល»។លោក Chris Stephen នាយក​នៃ​ក្រុមហ៊ុន​​ Carbon Trust ប្រចាំ​តំបន់​អាស៊ី និង​ អាហ្វ្រិក​ បាន​ឲ្យ​ដឹង​ថា៖ «មតិដែល​បាន​ត្រឡប់មក​ពីការ​ពិភាក្សា​ក្រុម​បាន​បង្ហាញ​ថា បើ​ទោះបីជា​ពួក​គេ​មាន​ការចាប់អារម្មណ៍លើការសន្សំថាមពលក៏​ដោយ​ កង្វះព័ត៌មានដែលទាក់ទងនឹងប្រសិទ្ធភាពថាមពលនៅតែ​ជា​បញ្ហាចោទ​។ «ខ្ញុំ​សន្សំ» មានគោលបំណងជួយលុប​គម្លាតនេះដោយផ្តល់នូវព័ត៌មាន​និង​មាតិកា​ដែលឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ធ្វើឱ្យវាងាយស្រួលសម្រាប់ពួក​គេ​ក្នុងការទទួលបានដំបូន្មានដែលពួកគេត្រូវការដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងដើម្បីដឹងពីអត្ថប្រយោជន៍នៃ​ថាម​ពល​ជា​ដើម​»។​

ការស្រាវជ្រាវក៏បានលើកឡើងពីតួនាទីសំខាន់ដែលស្ត្រីដើរតួក្នុងការលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅផ្ទះ និងនៅកន្លែងធ្វើការ។ វាត្រូវបានគេរកឃើញថាស្ត្រីដើរតួជាអ្នកគ្រប់គ្រងផ្ទះ ដោយពួកគេ​បាន​ចំណាយពេលភាគច្រើននៅផ្ទះ និង​ជា​មូល​ហេតុ​ដែល​ពួក​គេ​ប្រើប្រាស់ថាមពលសំខាន់ៗតាមរយៈការងារប្រចាំថ្ងៃរបស់ពួកគេ ដូចជាការសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុត​ ក្នុងចំណោមកិច្ច​ការ​ផ្សេងទៀតដែលប្រើប្រាស់អគ្គិសនី។ ពួកគេក៏មាន​ការ​យល់​ដឹងច្រើនជាងសមាជិកគ្រួសារផ្សេងទៀត ដូចជាស្វាមី និងកូនៗរបស់ពួកគេ អំពី​ថា​តើឧបករណ៍អ្វីខ្លះត្រូវបានប្រើប្រាស់ញឹកញាប់ និងប្រើប្រាស់ថាមពលច្រើនជាង។ តាមរយៈការយល់ដឹងនេះ ស្ត្រីពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសាររបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យកាត់បន្ថយការប្រើប្រាស់ថាមពល ដែល​ជា​កត្តា​សន្សំថវិកា​ដើម្បីប្រើប្រាស់សម្រាប់ការចំណាយផ្សេងទៀតក្នុង​គ្រួសារ។ក្នុងភាពជាដៃគូជាមួយ ស៊ី អ៊ិនវេសមិន «ខ្ញុំ​សន្សំ» នឹងរៀបចំសិក្ខាសាលាលើបណ្តាញសង្គម​ដែលផ្តោត​ជាពិសេសលើសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។ សម្ភារៈធនធាន និងវីដេអូបណ្តុះបណ្តាលស្តីពី​ប្រសិទ្ធភាពថាមពលក៏នឹងមានផងដែរតាមរយៈគេហទំព័ររបស់​ ស៊ី អ៊ិនវេសមិន៕

អំពី Carbon Trustពួក​យើង​គឺជា​យើងជាអ្នក​ផ្តល់​ការណែនាំដ៏អ្នកជំនាញនិង​ប្រកប​ដោយ​ជឿទុកចិត្តរបស់អ្នកនៅលើដំណើរ​ឆ្ពោះ​ទៅកាន់ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​សូន្យ ដោយចែករំលែកបទពិសោធរបស់យើងពីជួរមុខនៃការប្រែប្រួលអាកាសធាតុ។ យើងជាអ្នកត្រួសត្រាយផ្លូវជាង 20 ឆ្នាំ ដែលជំរុញឱ្យមានការផ្លាស់ប្តូរពិតប្រាកដជាមួយនឹងអាជីវកម្មឈានមុខគេ រដ្ឋាភិបាល និងអង្គការនានា។ពួក​យើងបាន​ប្រើប្រាស់​បទពិសោធរបស់អ្នកជំនាញអន្តរជាតិជាង 300 នាក់ ក្នុង​ការ​បង្កើនល្បឿនវឌ្ឍនភាព និងផ្តល់ដំណោះស្រាយចំពោះវិបត្តិអត្ថិភាពនេះ។ យើងបានគាំទ្រអង្គការជាង 3,000 នៅក្នុងប្រទេសចំនួន 50 ជាមួយនឹងផែនការសកម្មភាពអាកាសធាតុរបស់ពួកគេ ដោយសហការជាមួយដៃគូ 150+ ក្នុងការកំណត់គោលដៅផ្អែកលើវិទ្យាសាស្ត្រ និងគាំទ្រទីក្រុងនានានៅទូទាំង 5 ទ្វីបក្នុងការធ្វើដំណើរទៅកាន់ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​សូន្យ។

អំពី ស៊ី អ៊ិនវេសមិនស៊ី អ៊ិនវេសមិន បាននឹងកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីដែលឆ្លើយតបនឹងតម្រូវការយេនឌ័រដើម្បីជួយសហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា ដើម្បី ពង្រីកទំហំនៃផលជះទៅលើសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់សហគមន៍។ សកម្មភាពសំខាន់ៗរបស់ SHE រួមមាន វគ្គអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន ថ្នាក់មធ្យម ប្រព័ន្ធឌីជីថលថ្នាក់មូលដ្ឋាន ចំណេះដឹងហិរញ្ញវត្ថុ និងកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ស្ត្រី ក៏ដូចជាការណែនាំអំពីឧបករណ៍ឌីជីថល និងធនធានថ្មីៗ ពន្លឿនសន្ទុះការងើបឡើងវិញពីវិបត្តិកូវីដ និងឱកាសបង្កើតបណ្តាញផ្សេងៗសម្រាប់ស្ត្រី។ ទីស្នាក់ការកណ្តាលរបស់ SHE មាននៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង

Two Way Public Relations

Unit FO-1711 (17th Floor), Flatiron by Meridian Building, Street 102, Phnom Penh City Center,

Phum 1, Sangkat Srah Chak,  Khan Doun Penh, Phnom Penh.

023 221 878

hello@twowaypr.com

www.twowaypr.com

Share202Tweet126Share50
ADVERTISEMENT

ប្រភេទព័ត៌មាន

  • Uncategorized
  • បច្ចេកវិទ្យា
  • ព័ត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្បៈកំសាន្ត
  • សុខភាព និង សម្រស់

Follow Us

ទំនាក់ទំនងផ្សព្វផ្សាយពានិជ្ជកម្ម

សូមទំនាក់ទំនងសម្រាប់ការ ផ្សព្វផ្សាយពានិជ្ជកម្ម

តាមរយៈ

លេខទូរស័ព្ទ ៖ 015575777​​​    012226122

អ៊ីម៉ែល ៖ henvetyea168@gmail.com

  • ទំព័រដើម
  • បច្ចេកវិទ្យា
  • ព័ត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្បៈកំសាន្ត
  • សុខភាព និង សម្រស់
  • ទំនាក់ទំនង
  • ផ្សព្វផ្សាយពាណិច្ចកម្ម

© 2020 WPS TV Online សារព័ត៌មានពិត រហ័ស ទាន់ហេតុការណ៍