បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ទាក់ទងទៅនឹងការលក់ដូររំលោភចិញ្ចើមផ្លូវនៅម្តុំគីរីម្យស្ថិតក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ដោយឲ្យប្រជាពលរដ្ឋដាក់លក់សម្ភារ:ផ្សេងៗចូលក្នុងផ្ទះ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕