កណ្តាល: ទោះគ្មានពិធីប្រណាំងទូក គ្មានការបាញ់កាំជ្រូចអបអរសាទរ ប៉ុន្តែពលរដ្ឋស្រុកអង្គស្នួល ខេត្តកណ្តាល
នៅតែមកលេងកំសាន្ត ទស្សនា ការប្រណាំងអំុទូក ចាប់ពី
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ រសៀលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ដែលជាថ្ងៃបញ្ចប់កម្មពិធី រយះពេល ០៣ថ្ងៃ ដោយឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា បាន ផ្អាកមិន អោយមាន ពិធីបុណ្យ អុំទូក នៅភ្នំពេញ ក្តី តែប្រជាពលរដ្ឋ នៅតែមកលេងកំសាន្ត យ៉ាងហោច ណាស់ មនុស្ស ជិត១មុឺននាក់ មក ដើរលេង កំសាន្ត ហើយទីតាំង ដែល ប្រជាពលរដ្ឋ បាន ទៅប្រមូល ផ្តុំច្រើន ជាងគេ គឺនៅមុខវត្តភូមិថ្មី ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មាន ស្តង់លក់ ទំនិញ កន្លែងហូបអាហារ និង ឆាកប្រគំ តន្ត្រី នាពេលរាត្រី សប្បាយៗ។
ពិធីអំុទូកថ្ងៃបញ្ចប់នេះ ឃើញមានវត្តមាន លោក ឆៃ ប៊ុនណា
តំណាងអោយ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល
បាននាំយកថវិការចំនួន២លានរៀល ជួយឧបត្ថម្ភក្នុងពិធីអំុទូក បណ្តែតប្រទីប អកអំបុក សំពេះព្រះខែ វត្តភូមិថ្មី ។
គួរជំរាបជូន ថា ដោយសារតែ បារម្ភពីការ ឆ្លងរីករាលដាល នៃ ជំងឺកូវីដ ១៩ រដ្ឋាភិបាល កម្ពុជា បាន សម្រេច ផ្អាក ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅក្នុង ឆ្នាំ២០២០ នេះ ប៉ុន្តែ បាន អនុញ្ញាត អោយ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង បុគ្គលិក ក្រុមហ៊ុនឯកជន ទាំងអស់ បានឈប់ សម្រាក រយៈពេល ៤ ថ្ងៃ ចាប់ ពីថ្ងៃទី ៣០ តុលា ដល់ ថ្ងៃទី ០២ វិច្ឆិកា ។ ថ្ងៃទី ០១ វិច្ឆិកា ត្រូវនឹង ថ្ងៃអាទិត្យ រដ្ឋាភិបាល បាន បន្ថែមការ ឈប់ សម្រាក ដល់ ថ្ងៃចន្ទ ទី ០២ វិច្ឆិកា ។ នេះបើ យោងតាម សេចក្តីជូនដំណឹង របស់ ក្រសួង ការងារ និ ងប ណ្តុះ បណ្តាល វិជ្ជាជីវៈ។
ទោះបីជា ផ្អាកមិន អោយមានពិធី បុណ្យអុំទូក នៅភ្នំពេញ ក៏ពិតមែន ប៉ុន្តែលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ អំពាវនាវ អោយប្រជាពលរដ្ឋ មានការប្រុង ប្រយ័ត្ន ខ្ពស់ ចំពោះការឆ្លង ជំងឺកូវីដ ១៩ ។ រីឯ ក្រសួង ទេសចរណ៍ វិញ ក៏បានក្រើន រំលឹក សាជាថ្មី ដល់ម្ចាស់ ឬ អ្នកគ្រប់គ្រង អាជីវកម្ម សេវាកម្ម ស្នាក់ នៅ ទេសចរណ៍ ទាំងអស់ នៅក្នុង រាជធានីភ្នំពេញ និង បណ្ដាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្ត និង ត្រូវរៀបចំ តាមវិធាន សុវត្ថិភាព ទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួន និង ប្រកបដោយ ស្មារតី ទទួលខុសត្រូវ ។ វិធាន សុវត្ថិភាព ទេស ចរណ៍ ដែលត្រូវ អនុវត្តនោះ រួមមាន ៖ ការលាងសម្អាត ដៃនឹង អាកុល ជាប្រចាំ ការរក្សាគម្លាត សុវត្ថិភាព ត្រូវវាស់កម្តៅ រាល់អ្នកចេញចូល បុគ្គលិក ត្រូវពាក់ម៉ាស និង វិធានការណែនាំ សំខាន់ៗ មួយចំនួនទៀត ស្របតាម ខ្លឹមសារ នៃប្រកាស របស់ ក្រសួង ស្ដីពី ការដាក់ ឱ្យអនុវត្តវិធាន សុវត្ថិភាព ទេសចរណ៍ សម្រាប់ សេវាកម្ម ស្នាក់នៅ ទេសចរណ៍ ៕ ដោយ: ណូ ចាន់ណា